Resources

ពិព័រណ៍ STEM នៅខេត្តបន្ទាយមានជ័យ

ពិព័រណ៍ស្ទែមនៅខេត្តបន្ទាយមានជ័យ

Jun 7, 2023

ពិព័រណ៍ STEM នៅខេត្តបន្ទាយមានជ័យបានត្រឡប់មកវិញហើយ! ​

ចូលរួមដោយសេរីក្នុងពិព័រណ៍ស្ទែម នៅខេត្តបន្ទាយមានជ័យជាមួយនឹងការតាំងបង្ហាញកាន់តែរំភើប និងគួរអោយចាប់អារម្មណ៍ជាងមុនដោយមានការចូលរួមតាំងបង្ហាញស្នាដៃរបស់សិស្សានុសិស្សដែលមកពីសាលារដ្ឋ និងសាលាឯកជនដល់ទៅ 114 ក្រុមដែលនឹងតាំងបង្ហាញលើប្រធានបទដូចជាបច្ចេកវិទ្យា រ៉ូបូតទិច វិស្វកម្ម រូបវិទ្យា គីមីវិទ្យា ។ ​

ពិព័រណ៍ស្ទែម នៅខេត្តបន្ទាយមានជ័យក៏នឹងមានការតាំងបង្ហាញបច្ចេកវិទ្យាថ្មីៗពីបណ្តាក្រុមហ៊ុននានាជាង 30ស្តង់ផងដែរ។ លើសពីនោះទៅទៀតប្អូនៗសិស្ស និសិត្ស លោកគ្រូអ្នកគ្រូ ក៏ដូចជាមហាជនទូរទៅ នឹងទទួលបាននូវឱកាសក្នុងការស្តាប់បទឧទ្ទេសសំខាន់ៗដែលទាក់ទងទៅនឹងបច្ចេកវិទ្យា និងអាជីពនាពេលអនាគតផងដែរ ដែលនឹងផ្តល់ដោយសាស្ត្រាចារ្យដែលពេញដោយបទពិសោធមកពីតាមសកលវិទ្យាល័យនានា ក៏ដូចជាក្រុមហ៊ុនដែលកំពុងប្រតិបត្តិការណ៍ក្នុងវិស័យនេះ។ ដើម្បីកុំអោយឱកាសដ៏ល្អនេះរំលងពីប្អូនៗសិស្សានិសិស្ស លោកគ្រូអ្នកគ្រូ ក៏ដូចជាមហាជនទូទៅបាន សូមអញ្ជើញចូលរួមអោយបានច្រើនកុះករ និងដោយសិរី ។ ​

កាលបរិច្ឆេទ៖ 13 មិថុនា 2023​
ទីតាំង៖ បរិវេនសួនមានជ័យ ខេត្តបន្ទាយមានជ័យ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង 5រសៀល​
ពួកយើងពិតជារីករាយដែលបានចូលរួមសហការជាមួយ Samaritan's Purse និង ដៃគូផ្សេងទៀត ដើម្បីរៀបចំពិព័រណ៍នេះឡើង។​

កុំភ្លេចតាមដានទំព័រហ្វេសប៊ុករបស់ពួកយើង សម្រាប់ព័ត៌មានថ្មីៗ។​​
------------------------
STEM Fair Banteay Meanchey is back!

Entry is FREE, so join us and check out the interesting exhibitions from over 110 groups of students from public and private schools across the province. Their exciting exhibits will focus on technology, robotics, engineering, physics and chemistry.

The STEM Fair will also feature new technologies from more than 30 companies, and attendees will have the opportunity to attend lectures by industry experts and university professors. This is an event you don’t want to miss!

Date: June 13, 2023, from 8 AM to 5 PM
Location: Suon Meanchey, Banteay Meanchey province

Check for more products with AI FARM ROBOTICS [AIF] x STEAMx LAB at the venue!


stay in the loop

Subscribe for more inspiration.