Drone

AI FARM RFI UAVx DRONE LAB

អរគុណ វិទ្យុបារាំងអន្តរជាតិ ផ្សាយជាភាសារខ្មែរ

Jan 12, 2023

អរគុណ វិទ្យុបារាំងអន្តរជាតិ ផ្សាយជាភាសារខ្មែរ ដែលបានធ្វើបទយកការណ៍អំពី ការសិក្សា និងស្រាវជ្រាវផលិតដ្រូន នៅក្រុមហ៊ុន AI FARM ROBOTICS [AIF]។ បច្ចេកវិទ្យា ពិតជាមានច្រើនវិស័យ និងច្រើនផ្នែក។

គ្រាន់តែក្នុងវិស័យដ្រូនមួយនេះ មានប្រភេទដ្រូនជាច្រើន សម្រាប់មុខងារ និងវិស័យខុសៗគ្នា តាំងពីផ្នែកកសិកម្ម ផ្នែកថតកុន ផ្នែកប្រណាំង ផ្នែកកំសាន្ត ផ្នែកដឹកជញ្ជូន ផ្នែកឈ្លបយកការណ៍ ផ្នែកស្រាវជ្រាវ ផ្នែកភូមិសាស្ត្រ ផ្នែកអាកាសធាតុ ផ្នែកសង្គ្រាមសព្វាវុធ ក្នុងវិស័យការងារជាតិ ជាដើម។

ប៉ុន្តែអ្វីដែលសំខាន់ គឺការឯករាជ្យ និងអធិបតេយ្យ ផ្នែកបច្ចេកវិទ្យា ដូច្នេះហើយបានក្រុមហ៊ុន AI FARM ដែលជាក្រុមហ៊ុនក្នុងស្រុកខ្មែរ បានស្រាវជ្រាវ និងផលិត បច្ចេកវិទ្យាស្នូលសំខាន់ៗ របស់ដ្រូនជាមុន ដើម្បីឈានទៅ ការផលិតនូវផលិតសម្រេចតាមវិស័យនីមួយៗ ជាបន្តបន្ទាប់ទៀត។

ហើយជាការពិត ដើម្បីធ្វើដ្រូនមួយបាន ត្រូវការគ្រឿង រាប់ពាន់មុខ ទាំងតូច និងធំ ដែលកម្ពុជា ពុំទាន់អាចផលិតនូវ គ្រឿងអេឡិចត្រូនិកតូចៗ ទាំងអស់នោះ ១០០មុខ ១០០០មុខ ដោយខ្លួនឯងបានទេ ប៉ុន្តែយើងអាចសសេរកូដ គូសសៀគ្វី កាត់ ផ្តុំ ស្រាវជ្រាវ ផលិត ពិសោធន៍ សាកល្បង នូវបន្ទះខួរក្បាលដ្រូន (Drone Integrated Circuit/Chip Board Controller) សញ្ញាបញ្ជាថាមពលដ្រូន (Electronic Speed Controller) និងឧបករណ៍បញ្ជាដ្រូនដោយខ្លួនឯង (Flying Romote Controller)។

ហើយអ្វីដែលយើងត្រូវធ្វើជាបន្តទៀត គឺការឈានទៅផលិតដ្រូន តាមវិស័យ ដោយផ្នែកលើបច្ចេកវិទ្យា (core drone technologies) ដែលយើងបានស្រាវជ្រាវមក ដែលនេះខុសគ្នាយ៉ាងខ្លាំង អំពីការដែលគ្រាន់តែទិញផ្នែកសំខាន់ៗ របស់ដ្រូនទាំងមូល យកមកផ្គុំ (product assembly) ឬទិញយកផលិតផលដ្រូនទាំងមូល (finished drone product) មកប្រើតែម្តង ក្នុងប្រទេសកម្ពុជា។ UAVx Drone LAB នៅក្រុមហ៊ុន AI FARM មានបេសកកម្ម ផលិតឱ្យបាននូវដ្រូនឆ្លាតវៃ (fully autonomous smart drone) នៅថ្ងៃអនាគត។

stay in the loop

Subscribe for more inspiration.