Khamsa Group logo

Khamsa Group of Businesses

BATTLEBOTx

កម្មវិធី BATTLEBOTx រដូវកាលទី២

ការធ្វើដំណើរឆ្ពោះទៅការអភិវឌ្ឍមូលធនមនុស្ស ៤.០ ដើម្បីកម្ពុជា បានកើតឡើងជាបន្ត នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

កម្មវិធី BATTLEBOTx រដូវកាលទី២

ការធ្វើដំណើរឆ្ពោះទៅការអភិវឌ្ឍមូលធនមនុស្ស ៤.០ ដើម្បីកម្ពុជា បានកើតឡើងជាបន្ត នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈកម្មវិធី BATTLEBOTx រដូវកាលទី២ ដែលមានក្រុមរ៉ូបូតចំនួន ៦០ក្រុមបានចូលរួម រហូតយើងស្វែងរកបានជ័យលាភីលេខ១ នៅថ្ងៃប្រកួតដ៏អស្ចារ្យនេះ។ កិច្ចការទាំងនេះ អាចដំណើរការទៅបាន តែងតែមានការចូលរួមគាំទ្រជានិច្ច។ ក្នុងឧ៌កាសនេះ ក្រុមការងារ BATTLEBOTx សូមអរគុណដល់ដៃគូរគាំទ្រទាំងអស់ រួមមាន ក្រុមហ៊ុន អេអាយ ហ្វាម រ៉ូបូទិក (AI FARM ROBOTICS), សមាគមអភិវឌ្ឍឧស្សាហកម្មរ៉ូបូតកម្ពុជា (CRIDA), សហគ្រិនខ្មែរ (Khmer Enterprise), ណេតលិង (Netlink Broadcasting) និង Technology Cambodia។ 

 

X2

 

ជាមួយគ្នានេះ យើងក៏សូមថ្លែងអំណរគុណ ឯកឧត្តម សុខ សប្បាយណា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និង ឯកឧត្តម បណ្ឌិត ឈាង វណ្ណមុន្នីន នាយកប្រតិបត្តិ សហគ្រិនខ្មែរ ដែលបានមកចូលរួមទស្សនាការប្រកួតរ៉ូបូតដ៏អស្ចារ្យនេះ ហើយបានផ្តល់កិត្តិយសផ្តល់ពានរង្វាន់ និងរង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាកររ៉ូបូតទាំងអស់។ កុំភ្លេច យើងនឹងជួបគ្នាម្តងទៀត សម្រាប់រដូវកាលទី៣ នៅពេលដ៏ឆាប់ៗនេះ នៅក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំ Khmer Enterprise Summit នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ 

 

X1

 

យើងនឹងបន្តការងារនេះ ឱ្យទៅជាចលនាប្រកួតរ៉ូបូតទូទាំងប្រទេស ហើយដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកាន់តែទំនើប ដើម្បីក្រុមយុវជនសិស្សនិស្សិត និងសិស្សានុសិស្ស អភិវឌ្ឍជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកាន់តែខ្លាំង ដើម្បីសម្រេចបានគោលដៅ ការកសាងមូលធនមនុស្ស ៤.០ ដើម្បីកម្ពុជាឆ្នាំ២០៥០។